|
|
|
លោក Pep Guardiola អ្នកចាត់ការទូទៅរបស់មេឃខៀវ Manchester City បាននិយាយថាកូនក្រុមម្នាក់ប្រហែលជាគ្មានថ្ងៃឈ្នះពាន Ballon d’Or នោះទេព្រោះត្រូវតែគេមិនសូវលេងប្រព័ន្ធផ្សព្វផ្សាយសង្គមច្រើនដូចកីឡាករផ្សេងទៀត ។

តាមពិតទៅលោក Pep ចង់សម្តៅលើខ្សែបម្រើសញ្ជាតិព័រទុយកាល់ Bernardo Silva ខណ:ដែលគេកំពុងតែធ្វើបានល្អខ្លាំង ក្នុងរដូវកាលនេះ ហើយគេថែមទាំងបានក្លាយជាកីឡាករសំខាន់ម្នាក់របស់ Mancity ផងដែរ ។

សូម្បីតែកីឡាករជើងចាស់លោក Ze Roberto ក៏បានកោតសរសើរកីឡាករព័រទុយហ្គាល់រូបនេះ ថាជាកីឡាករល្អបំផុត ក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះផងដែរ ។ លោក Pep បន្ថែមទៀតថា ៖ "Bernardo នឹងមិនអាចឈ្នះ Ballon d’Or ទេដោយសាររូបគេត្រូវរកគ្រាប់បាល់បញ្ចូលទីអោយបានច្រើន ហើយគេមិនមានគុណភាពនោះទេ " ៕
ប្រភព : Dailymail
Premier League Chelsea VS Arsenal Match ...
Lionel Messi បំបែកកំណត់ត្រាពិភពលោកសម្រាប់ការបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់។...
ក្រុមកាំភ្លើងធំ Arsenal កំពុងរៀបចំបើកការចរចាបន្តកិច្ចសន្យាជាមួយ Declan Rice ខណៈដែលនាយកកីឡា Andrea Berta កំពុងបន្តដំណើរការរួចហើយ។...
យោងតាម Diario Sport ក្រុម Barcelona មិនបោះបង់ចោលការតាមប្រមាញ់ខ្សែប្រយុទ្ធ Harry Kane របស់ Bayern Munich នៅរដូវក្តៅក្រោយនោះទេ។...